Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ចូរកុំខ្វល់ខ្វាយពីថ្ងៃស្អែកឡើយ ព្រះអង្គជ្រាបហើយនូវរឿងជីវិតអ្នក ខ្វះម្ហូបចំណីព្រះអង្គទ្រង់ជ្រាបជាក់ គ្មានអ្វីស្លៀកពាក់ព្រះអង្គទតឃើញពិត
បន្ទរ- ចង់បានអ្វីៗ ព្រះមានទាំងអស់ ជឿដល់ទ្រង់ចុះនោះនឹងបានជីវិត ត្រូវរកនគរនិងសេចក្តីសុចរិត របស់ព្រះពិតឃើញសិនទើបទ្រង់ផ្តល់ឱ្យ។
២- មើលអស់ទាំងសត្វបក្សីបក្សា វាគ្មានធ្វើការខ្វល់ខ្វាយសន្សំទុក មិនព្រោះដកស្ទូងច្រូតកាត់ដាក់ជង្រុក តែព្រះទំនុកបម្រុងគង់ជីវិត ។
៣- ចូរមើលផ្កាឈូកឬផ្កាតាមវាល ស្រស់ល្អត្រកាលលើសជាងក្សត្រតែងអង្គ មិនត្បាញរវៃខ្វល់ខ្វាយដេរប៉ាក់ផង តែព្រះរៀបផ្គងតែងល្អវិចិត្រ ។
៤- ព្រះស្រឡាញ់មនុស្សលើសអ្វីទាំងឡាយ ទ្រង់ហ៊ានចំណាយទាំងរាជបុត្រនៃទ្រង់ ឱ្យទុកជាថ្លៃលោះព្រលឹងមនុស្សបាត់បង់ ត្រូវឱ្យជឿទ្រង់លែងខ្វល់ខ្វាយគំនិត ៕