Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
1- ឱព្រះអង្គអើយ ខ្ញុំមានកំហុសហើយ ដោយប្រព្រឹត្តធ្លោយ ល្មើសនឹងបញ្ញាត្តិទ្រង់
បាបធ្ងន់កន្លង ខ្ញុំសោកស្តាយខ្លាំងណាស់ (ខ្ញុំសោកស្តាយខ្លាំងណាស់ ) សូមលាងសម្អាត បាបខ្ញុំឱ្យបានជ្រះ ដោយព្រះចេស្តា (ដោយព្រះចេស្តា )។
២- ឱព្រះអង្គអើយ ខ្ញុំជាប់មានបាបហើយ កុំបោះបង់ឡើយ ឱ្យខ្ញុំនៅកំព្រា សូមទ្រង់ប្រោសមេត្តា កុំទៅណាចោលផុត (កុំទៅណាចោលផុត ) សូមកុំ ដកយក ព្រះវិញ្ញាណបរិសុទ្ធ ចេញពីរូបខ្ញុំ (ចេញពីរូបខ្ញុំ )។
៣- ឱព្រះអង្គអើយ ខ្ញុំជាបមានទោសហើយ កុំបីខ្ញាល់ឡើយ ណាម្ចាស់ឧត្តម សូមលុបលាងចិត្តខ្ញុំ ឱ្យស្អាតពីសៅហ្មង (ឱ្យស្អាតពីសៅហ្មង ) កុំមើលចំពោះ ការខ្ញុំខុសរំលង ដោយក្តីករុណា (ដោយក្តីករុណា ) ៕