Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

យើងជួបជុំគ្នា

  • 00:00  /  00:00
  • singer


១- ពួកយើងមកជុំគ្នា ដោយមានចិត្តសប្បាយរីករាយ ស្ទួន ឱពួកយើងអើយយើងជាកូនព្រះ   ដ៏មានតេជ ដ៏មានតេជ ឈ្នះ លើស្លាប់ដែលមាននៅសព្វថ្ងៃ ។

២- ជួបគ្នាដោយចិត្តបរិសុទ្ធ តាមអំណរនៃព្រះផ្តល់មក ស្ទួន ពួកយើងិអើយយក  ជាពេលប្រពៃ  ពេលត្រេកអរក្រៃ  ពេលត្រេកអរក្រៃ ច្រៀងទះដៃសរសើរព្រះពិត ។

៣- យើងជុំគ្នាសរសើរព្រះ ចិត្តយល់ច្បាស់ពីការប្រោសលោះ ស្ទួន យើងអើយជឿចុះ  ទ្រង់ផ្តល់ជីវិត  ឱ្យរស់នៅពិត  ឱ្យរស់នៅពិត មិនដែលឥតសង្ឃឹមដូចគេ ។

៤- យើងជុំជាមួយព្រះអង្គ ហើយនៅក្នុងទីដ៍បរិសុទ្ធ ស្ទួន ព្រះខ្ពស់បំផុត  ព្រះទ័យស្និទ្ធស្នេហ៍  ឱ្យទ្រង់ច្នៃកែ  ឱ្យទ្រង់ច្នៃកែ យើងសុទ្ធតែមានបាបគ្រប់គ្នា   

៥- ចូរយើងប្រកបជិតស្និទ្ធ ទ្រង់គង់ជិតយើងតែងរីករាយ  ស្ទួន ឱពួកយើងអើយ  គ្មានអ្វីរាំងរា  ឱ្យយើងផ្សេងគ្នា  ឱ្យយើងផ្សេងគ្នា ដ្បិតយើងជារូបកាយព្រះគ្រីស្ទ  ៕