Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ព្រះយេហូវ៉ាអើយ កុំបន្ទោសឡើយក្នុងកាលទ្រង់ខ្ញាល់ សូមកុំផ្ចាញ់ផ្ចាល
ពេលទូលបង្គំខុសធ្លោយ ខ្ញុំនៅទន់ខ្សោយ តែសូមទ្រង់ប្រណីមេត្តា សូមប្រោសឱ្យរួចទុក្ខា ដ្បិតអីចិន្តាខ្ញុំសែនរែងកង្វល់ ។
ព្រលឹងទូកបង្គំ ថប់បារម្ភ ចាំមើលផ្លូវទ្រង់មកដល់ រងទុក្ខអំពល់ មេល្បួងតទល់ កៀងឱ្យធ្លាក់ក្នុងអន្ទាក់ ។
២- សូមទ្រង់យាងមកវិញ ទើបផុតទោម្នេញដោយខ្មាំងឡោមស្ទាក់ ខ្ញុំសង្ឃឹមជាក់
ថាទ្រង់ប្រោសដល់ព្រលឹង ខ្ញុំនៅទន្ទឹង រងចាំថ្ងៃទ្រង់ប្រោសរស់ឡើង ពួកស្លាប់មិនលើកតម្កើង ព្រះនាមទ្រង់ឡើងនៅឋានឃុំព្រលឹង ។
ឱព្រះអម្ចាស់អើយ ទ្រង់ឈ្នះហើយខ្ញុំយកទ្រង់ជាទីពឹង ជួយដោះព្រលឹង
ថ្ងៃមួយខ្ញុំនឹង ទទួលទ្រង់យាងមកមិនខាន ៕