Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ឱបងប្អូនអើយ ចូរអ្នកខំស្វែងរក ព្រះដ៏ពិត (ស្ទួន) ពឹងខ្លួនឯងនោះមិនដែលបានដូចចិត្ត តែព្រះដ៏ពិតទ្រង់ចង់ជួយយើង ។
២- ឱបងប្អូនអើយ ចូរអ្នកលះចោលចិត្ត ដែលអួតអាង (ស្ទួន) ទីពឹងពាក់លើការដែលខ្លួនខំសាង នោះជាភស្តុតាងទាស់នឹងព្រះទេ ។
៣- ឯការប្រព្រឹត្ត ឱបងប្អូនអើយគិត ខំគ្នាន់គ្មេហ៍ ស្ទួន ព្រះអង្គទ្រង់មិនព្រមទទួលយើងទេ ទ្រង់យល់ព្រមតែអ្នកដែលជឿទ្រង់ ។
៤- ព្រះគ្រីស្ទយាងមក ឱបងប្អូនអើយស្រង់ មនុស្សលិចលង់ (ស្ទួន) ទ្រង់ស៊ូប្តូរលោះយើងដោយព្រមលះបង់ ខ្ទេចខ្ទាំរូមអង្គខ្ចាយព្រះលោហិត។
៥- បាបយើងធ្ងន់ក្រៃ ឱបងប្អូនអើយត្រូវ បាត់ជីវិត (ស្ទួន) តែទ្រង់លោះយើងរួចដោយព្រះលោហិត ពឹងការប្រព្រឹត្តនោះឥតផ្លូសោះ។
៦- ដូច្នេះបងប្អូនអើយ ចូរអ្នកជឿព្រះ អង្គសង្គ្រោះ (ស្ទួន) បានជីវិតថ្មីហើយទ្រង់ប្រោសឱ្យរស់ រួចនាំយើងឆ្ពោះទៅឋានសុខសាន្ត ។
៧- ជីវិតអស់កល្ប ឱបងប្អូនអើយ គ្មានអ្វីប្តូរបាន (ស្ទួន) ទាល់តែព្រះទ្រង់ប្រគល់ឱ្យជាទាន ដោយព្រះគុណគ្មានអ្វីអាចប្រៀបផ្ទឺម ៕