Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

រាត្រីណូអែល

  • 00:00  /  00:00
  • singer


១. អធ្រាត ឮស័ព្ទពួកទេវតាស្រែកច្រៀង ដោយសូរសៀងតន្ត្រីសួគ៌ា 
    លើទីវាលនាអាកាសាថា   ព្រះសង្គ្រោះទ្រង់បានប្រសូតហើយ
    ចូរទៅថ្វាយបង្គំក្សត្រយើង ទ្រង់ផ្ទុំក្នុងស្នូកដោយសុខសាន្ត ។

២. បុត្រតូច ជាព្រះពិតចុះមករកមនុស្សលោក ថ្លៃប្រោសលោះដែលព្រះប្រទាន
​​​    ដោយមេត្តាឱ្យទុកជាស្ពាន   បានជាមេត្រីនឹងព្រះអម្ចាស់ឋានសួគ៌
    ចូរទទួលទ្រង់ដោយចិត្តស្មោះ ទ្រង់យាងមកប្រោស តាមសន្យា ។ 

៣. ចូរទៅ ផ្កាយនាំផ្លូវទៅបេថ្លេហិម ដោយសង្ឃឹមទោះយប់រងារ
    អធ្រាតស្ងាត់មានរស្មីថ្លាជា ដួងពន្លឺព្រះប្រទានមកហើយ
    ចូរទៅថ្វាយបង្គំក្សត្រយើង ទ្រង់ផ្ទុំក្នុងស្នូក ដោយសុខសាន្ត ។