Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ស័ព្ទទេវតាច្រៀងជូនពរ

  • 00:00  /  00:00
  • singer


១. កណ្ដាលអាធ្រាត អឺយ    ចន្ទ្រារះថ្លៃថ្លា     (ស្ទួន)
     អស់ពួកទេវតា             បន្លឺសំឡេងច្រៀង (ស្ទួន)
    ពិរោះភិរម្យអឺយ  ឮសូរតែសៀង  មានទាំងសំនៀងអឺយ ពិណប្រគំឆ្លើយឆ្លង
    (ហាលេ ហាលេ ហាលេ ហាលេលូយ៉ា) ។

២. ទេវតាចុះមកអឺយ       ទាំងហោះជ្រែកមេឃា  (ស្ទួន)
    កាងស្លាបលោតលា     ហើយស្រែកច្រៀងរំពង  (ស្ទួន)
    ពិភពផែនដីអឺយ  ស្ងប់ក្រៃកន្លង  ស្ដាប់ចម្រៀងផងអឺយ  ចម្រៀងពួកទេវតា 
    (ហាលេ ហាលេ ហាលេ ហាលេលូយ៉ា) ។

៣. ទេវតាស្រែកច្រៀងអឺយ  ចម្រៀងជូនពរជ័យ    (ស្ទួន)
     សិរីសួស្ដី  កើតមានដល់លោកា    (ស្ទួន)
     ព្រះគ្រីស្ទនាំយកអឺយ  អំណោយថ្លៃថ្លា  ពីឋានសួគ៌ាអឺយ 
     ចែកជូនដល់មនុស្សលោក
     (ហាលេ ហាលេ ហាលេ ហាលេលូយ៉ា) ។

៤. សូមផែនដីជួបអឺយ     នឹងសេចក្ដីអំណរ     (ស្ទួន)
    ក្ដីសុខបវរអឺយ         ព្រះគ្រីស្ទបាន នាំមក (ស្ទួន)
    សូមផុតទុក្ខភ័យអឺយ    ផុតសោកវិយោគ បានតែក្ដីសុខអឺយរៀងដរាបអើយ
    (ហាលេ ហាលេ ហាលេ ហាលេលូយ៉ា) ។