Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

នៅកាល់វ៉ារី

  • 00:00  /  00:00
  • singer


១. មេឃខ្មៅងងឹត បាំងរស្មីបាត់ បាំងរស្មីបាត់តាំងពីថ្ងៃត្រង់

    ព្រះគ្រីស្ទជាប់ឆ្កាង យ៉ាងវេទនា អស់ជាច្រើនម៉ោង នៅកាល់វ៉ារី

    វេលាម៉ោងបីមុនផុតជីវី ទ្រង់ស្រែកថាការស្រេចពេញទី បានជ័យជំនះ ។


២. បាបខ្មៅងងឹត បាំងមនុស្សជុំជិត បាំងមនុស្សជុំជិតឆ្ងាយពីព្រះអង្គ 

    ព្រះគ្រីស្ទជាប់ឆ្កាង លោហិតទ្រង់ហូរលប់បាបបង់ នៅកាល់វ៉ារី

    ហៀបអស់ព្រះជន្មទ្រង់ស្រែកប្រាប់ពី ការប្រោសលោះហើយស្រេចពេញទី

    បានជ័យជម្នះ។


បន្ទរ៖ ពេលផុតព្រះជន្ម នោះផ្ទាំងវាំងននដែលបាំងក្នុងព្រះវិហារ

       រហែកជាពីរស្រឡះ គឺព្រះគ្រីស្ទទ្រង់បើផ្លូវទៅព្រះ 

       យើងរាល់គ្នាមានសិទ្ធជាក់ច្បាស់ ចូលទៅឋានព្រះបាន៕

       ទ្រង់ស្លាប់ជំនួស ឱ្យយើងបានរស់ដោយយកជ័យជន្នះ 

       លើសេចក្ដីស្លាប់ត្រាបាន ទ្រង់រស់ឡើងវិញជួយយើងគ្រប់ប្រាណ 

       ឱ្យមានជ័យលើក្ដីស្លាប់បាន ដ្បិតទ្រង់ឈ្នះហើយ ។