Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

យើងនឹកដល់ថ្ងៃព្រះអង្គមានជ័យ

  • 00:00  /  00:00
  • singer


១- ថ្ងៃនេះជាថ្ងៃអាទិត្យ  យើងចូលជីតស្និទ្ធ សរសើព្រះអង្គ
     លើកតម្កើងព្រះគុណទ្រង់  ដ្បិតជ័យព្រះអង្គ  ស្រេចថ្ងៃនេះណា (ស្ទួន)

២- ទ្រង់រស់ឡើងវិញថ្ងៃនេះ  នាំជ័យជម្នះ   ឱ្យយើងរាល់គ្នា (ស្ទួន)
     ឋានឃុំមិនអាចរាំងរា  ឃាត់ព្រះជន្មា   ព្រះអង្គទុកឡើយ ស្ទួន

៣- ទ្រង់រស់ឡើងពេញចេស្ដា  ប្រោសលោះលោកា   បានសម្រេចហើយ
     ក្ដីស្លាប់គ្មានអំណាចឡើយ   ឱពួកយើងអើយ    យើងជាកូនព្រះ (ស្ទួន)

៤- យើងច្រៀងហាលេលូយ៉ា   គឺថ្ងៃនេះណា   ទ្រង់បានយកឈ្នះ
     នាំយកព្រះជន្មនៃព្រះ   ឱ្យយើងព្រមលះ   ចិត្តទទួលទ្រង់ (ស្ទួន) 

៥- យើងជុំគ្នាថ្ងៃអាទិត្យ   ថ្ងៃទីមួយពិត   នឹកជ័យព្រះអង្គ
    ជីវិតថ្មីដល់យើងផង   សរសើព្រះអង្គ   ហាលេលូយ៉ា (ស្ទួន)