Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
បទកាកគិតតែង បញ្ញត្តិទ្រង់ចែ មានដប់ប្រការ ប្រាប់ដល់លោកិយ កុំប្រហែសណា គ្រីស្តជនសួរថា តើមានអ្វីខ្លះ។
បញ្ញត្តិទី១ ទ្រង់មិនឲ្យស្រួយ ព្រះឯណានោះ ក្រៅពីព្រះអង្គ ឯងត្រូវតែបោះ ចោលកុំស្រណោះ ពីព្រះភក្ត្រទ្រង់។
បញ្ញត្តិទី ២ ចូរកុំសំភី ឆ្លាក់ធ្វើរូបអង្គ សួនជារូបព្រះ ត្រូវចោលឲ្យបង់ ក្រាបឱនផ្ចង់ ជាព្រះឯងថ្វី ។
ដូចរូបឋានលើ ថ្មមាសប្រាក់ឈើ ក្នុងទឹកលើដី មានច្រើនសន្ធឹក កុំភាំងឡើងថ្មី វិនាសអប្រិយ ព្រោះខុសសញ្ញា។
បញ្ញត្តិទី ៣ ឯងកុំចេញស្តី នាមយហូវ៉ា ព្រះពិតនៃឯង អាសារឥតការ ទ្រង់បន្ទូលថា មិនអត់ទោសផង។
ចំពោះអ្នកណា និយាយប្រាថ្នា យកនាមព្រះអង្គ ចេញនាមផ្តេសផ្តាស ហើយក៏មិនត្រង់ ព្រោះទ្រង់មិនចង់ ឲ្យធ្វើច្នេះណា។
បញ្ញត្តិទី ៤ ត្រូវកាន់ខ្ជាប់ខ្លួន កុំភ្លេចអា គិតចាំថ្ងៃឈប់ សម្រាកកិច្ចការ ហើយដាក់ឈ្មោះថា ជាថ្ងៃបរិសុទ្ឋ។
បញ្ញត្តិទី ៥ ឯងត្រូវចងចាំ ថាឯងជាបុត្រ មាតាបិតា ស្នេហ៍ឯងបំផុត ប្រតិបត្តិក្រាបលុត ដឹងគុណគ្នាន់គ្នេហ៍។
ឱមនុស្សល្ងអើយ គាត់រស់នៅឡើយ មិនជួយគាត់ទេ ពេលស្លាប់បាត់ទៅ ទើបឯងរិះរ គិតគន់គ្នានស្នេហ៍ សែនព្រែនបុណ្យដា។
គម្ពីរបានចែង បន្ទូលបានថ្លែង ថាបើអ្នកណា គោរពម៉ែឪ ជាអ្នកប្រាជ្ញា សូមជឿជាក់ថា បានអាយុវង។
ក្រឹត្យទី ៦ ឯងត្រូវតែជួយ ចំពោះគេឯង កុំឲ្យសម្លាប់ មនុស្សឥតកោតក្រែង គួរតែរអង ចិត្តកុំសាហាវ។
គេក៏ជាមនុស្ស ឯងត្រូវសន្តោស កុំនាំរឿងរាវ គេក៏ចង់រស់ ដូចឯងដែរណា ឯងកុំប្រហារ មនុស្សដូចៗគ្នា។
ក្រឹត្យទី ៧ ឯងកុំរមិល នាំកើតរាគា បងប្អូនកូនគេ កើតចិត្តមោហា ទោសធ្ងន់ណាស់ណា កេរ្តិ៍ឈ្មោះបាត់បង់។
ឯការផិតក្បត់ ត្រូវគិតឲ្យហ្មត់ ចិត្តគេឯងផង ប្តីប្រពន្ឋកូន គេខំឃុំគ្រង ប្រះឆាសៅហ្មង កុំផិតឲ្យសោះ។
ក្រឹត្យទី ៨ គ្រប់ទាំងអ្វីៗ កុំលួចចំពោះ ឲ្យមានចិត្តត្រង់ កុំប្លន់ឲ្យសោះ កុំឲ្យមានឈ្មោះ ជាអ្នកលួចគេ។
លួចបានវាគ្រាន់ តែដល់គេទាន់ វាមុខជាក្រែល គេវាយគេដំ គេធាក់គេដៀល គេទាត់ប្រមៀល កេរ្តិ៍ឈ្មោះអាម៉ាស់។
ក្រឹត្យទី ៩ កាន់ចិត្តនឹងនួន កុំធ្វើផ្ដេសផ្ដាស សាក្សីក្លែងក្លាយ កុំធ្វើឲ្យប៉ះ ខុសទាស់នឹងព្រះ និងអ្នកជិតខាង។
បញ្ញត្តិទី ១០ ឯងត្រូវតែទប់ កុំឲ្យអួតអាង ចិត្តលោភចង់បាន ទ្រព្យអ្នកជិតខាង ដែលមនុស្សលោកព្រាង ចង់បានណាស់ណា។
ចង់ហើយចង់ទៀត បានហើយខំឆ្លៀត ឲ្យច្រើនមហិមា ចំពោះចិត្តមនុស្ស ធំមហាអស្ចារ្យ គិតចង់ប្រាថ្នា តែខាងសាច់ឈាម។
ឱគ្រីស្តជនអើយ អ្នកកុំកន្តើយ គិតខំព្យាយាម អានព្រះគម្ពីរ ហើយប្រព្រឹត្តតាម ព្រះរស់ជាស្នាម គំរូឲ្យសាង។
កាលព្រះយេស៊ូ ទ្រង់យាងមកប្ដូរ ជាប់លើឈើឆ្កាង ជាព្រះសង្គ្រោះ ហូរឈាមលុបលាង តាំងជាភស្តុតាង ថ្លៃលោះលោកិយ ។
ទ្រង់បានសារុប បញ្ញត្តិទាំងដប ជាបញ្ញត្តិថ្មី មានពីរប្រការ ងាយយល់ងាយស្តី ជនទាំងប្រុសស្រី បានដ្បិតទ្រង់។
មួយស្រឡាញ់ព្រះ ដ៏ជាអម្ចាស់ ដោយចិត្តស្មោះត្រង់ ស្រឡាញ់ដោយពិត អស់ពីកម្លាំង ទាំងព្រលឹងផង ទើបគាប់ហឫទ័យ ។
មួយទៀតអ្នកជិត ខាងស្រឡាញ់ពិត កុំចិត្តឆ្មើងឆ្មៃ ស្រឡាញ់ដូចខ្លួន ឥតមានមោះមៃ ព្រោះក្រឹត្យវិន័យ តម្រូវយ៉ាងនេះ ។
ឱកូនព្រះអើយ ចូរកុំកន្តើយ ត្រូវខំត្រិះរិះ ក្រឹត្យវិន័យដប់ ស្រេចលើព្រះគ្រឹស្ត ទ្រង់បានយកឈ្នះ
សម្រាប់យើងផង ។
ក្រឹត្យដប់ប្រការ ឥតមានអ្នកណា កាន់បានឡើយហោង ជាក្រឹត្យវិន័យ ធ្ងន់ក្រៃកន្លង បើព្រះជួយផង ទើបមានជោគជ័យ ។
ព្រះគ្រឹស្តសុគត ជាចុងបំផុត នៃក្រឹត្យវិន័យ ទ្រង់មិនលុបចោល តែទ្រង់កែឆ្នៃ យកឈ្នះលោកិយ សម្រេចក្នុងទ្រង់។
ដូច្នេះបងប្អូន ឈប់ទីពឹងខ្លួន ត្រូវពឹងព្រះអង្គ ទ្រង់មានព្រះគុណ ជាបរិបូរផង ជួយយើងឲ្យឆ្លង រួចផុតទោសា។