Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

រកគ្មានដូចទ្រង់

  • 00:00  /  00:00
  • singer


១-  អង្គឯណាដែលមានសេចក្តីស្រឡាញ់   ដូចព្រះយេស៊ូវ
​​​    ​​  ពិតជារកពុំបានឡើយ ទេ ទេ ទេពិតជារកពុំបានសោះឡើយ
      ទ្រង់តែមួយតែងគង់នៅជិតបង្កើយ  គឺទ្រង់ហើយជាតួស្រឡាញ់  រកគ្មានទេ
      ឱ្យដូចទ្រង់នោះគ្មានសោះឡើយ  គឺទ្រង់ហើយជាតួសេក្តីស្រឡាញ់(អឺយ)។

២-  ទ្រង់គង់ជិតតែងជួយមើលថែរាល់ថ្ងៃ   ដាស់តឿនទូន្មាន
      ទោសខុសឆ្គងទ្រង់លុបចេញ  ទេ ទេ ទេទ្រង់មិនយកទោសព្រោះស្រឡាញ់
      ក្តីទុក្ខព្រួយទ្រង់ទទួលផ្ទុកជួសវិញ ជាសម្លាញ់ស្ងួនភ្ងាស្កប់ចិត្ត  រកគ្មានទេ
      ឱ្យដូចទ្រង់ពេញដោយស្រឡាញ់  ទ្រង់បំពេញឱ្យខ្ញុំបានស្កប់ស្កល់ចិត្ត (អឺយ)។

៣-  ចៅក្រមលើលោកិយកាត់ទោសទុរជន  ឱ្យត្រឹមរួចខ្លួន
      តែព្រះគ្រីស្ទទ្រង់អាណិត  ខ្ញុំបះបោរទ្រង់លើកលែងទោសហើយអាណិត
      ឱ្យរង្វាន់ជាមរតកនិងជីវិត  រៀបឋានពិតក្នុងតំណាក់ព្រះ  រកគ្មានទេ
      ឱ្យដូចទ្រង់ជាម្ចាស់ជីវិត   ស្មោះត្រង់ពិតឱ្យខ្ញុំបានមរតព្រះ (អឺយ)។