Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ព្រះគ្រីស្ទសុគត តែរស់វិញទេ ទ្រង់មកគ្រាន់តែ រំដោះបាបយើង ទ្រង់រងទុក្ខជួស ស្លាប់ហើយរស់ឡើង វិលទៅឋានថ្កើង រួចមកទៀតរ៉ា ។
២- កាលព្រះគ្រីស្ទមក មនុស្សលោកមិនស្គាល់ គេមានចិត្តឆ្ងល់ ឃើញការអស្ចារ្យ ពេលឮទ្រង់ថា ទ្រង់ជាបុត្រា នៃព្រះបិតា គេយកទោសពៃរ៍ ។
៣- ទ្រង់គ្មានខុសសោះ ហេតុអ្វីគេស្អប់ ទ្រង់ជួយគ្រប់សព្វ ប្រោសឈឺរីងរៃ ឱ្យជាស្រឡះ ទោះស្លាប់ក្សិណក្ស័យ ប្រោសរស់វិញខ្មី មនុស្សរកចាប់ទោស ។
៤- គេបានឆ្កាងទ្រង់ ស្លាប់ហើយរស់ឡើង យាងទៅឋានថ្កើង ហើយការប្រោសលោះ យាងមកម្តងទៀត លើកអ្នកជឿស្មោះ ទោះស្លាប់ដេកអស់ រស់វិញដូចទ្រង់ ៕