Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ពេលទ្រង់តាំងរាជ្យ

  • 00:00  /  00:00
  • singer


១- ព្រះយេស៊ូវគ្រីស្ទ ទ្រង់នឹងតាំងរាជ្យ ដោយឬទ្ឋិអំណាច មានតេជល្បី រាជ្យទ្រង់តាំងឡើង   គ្រប់គ្រងលើលោកិយ   គ្រប់សត្វនិងមនុស្សប្រុសស្រី

បានក្តីសុខក្សេមក្សាន្ត  ។


២- រាជ្យតាំងឡើងហើយ មានភាពរុងរឿង ផែនដីថ្កុំថ្កើង ដូចសួគ៌វិមាន ទាំងពួកបរិសុទ្ធ    បានរុងរឿងថ្កើងថ្កាន    ដ្បិតព្រះទ្រង់ប្រោសប្រទាន

ឯកសិទ្ធធំឧត្តម  ។


៣- ក្នុងរាជ្យព្រះអង្គ    មានសន្តិភាព    គ្មានអំពើបាប    កំផិតលួចបន្លំ មានតែសុចរិត    ដ្បិតអង្គទ្រង់ជាធំ  ហើយទ្រង់ធ្វើការដឹកនាំ

ដោយឫ្ញទ្ធិដំបងដែក  ។


៤- នគរទ្រង់ធំ    ពេញសព្វលោកិយ    វាតទីធីំក្រៃ  ទ្រង់ជាក្សត្រឯក ដ្បិតទ្រង់មានជ័យ    រាស្ត្រទ្រង់អាចពឹងផ្អែក  ហើយឱ្យទទួលចំណែក

ក្នុងរាជ្យដ៍ឋិតថេរ  ៕