Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ចូរយើងទទួលដោយរំឭក

  • 00:00  /  00:00
  • singer


១- ចូរលុតជង្គង់ដោយក្តីសុភាព មានចិត្តទន់ទាប ទទួលនំប៉័ងទ្រង់កាច់ប្រទាន

មកឱ្យយើងរាល់គ្នាដោយស្រឡាញ់ នំប៉័ងទ្រង់គឺរូបកាយទ្រង់   កាច់ចែកចាយ

ដោយឥតកំណាញ់ ទ្រង់ត្រូវធ្វើគុត ធ្លុះធ្លាយសាច់ស្បែក   ព្រោះក្តីស្រឡាញ់

ចូរយើងបំពេញ ដោយទទួលឱ្យបានជីវិត។

២- ចូរលុតជង្គង់ដោយក្តីសុភាព   មានចិត្តទន់ទាប   ទទួលយកពែងទ្រង់ច្រូចប្រទាន

មកឱ្យយើងរាល់គ្នាដោយស្រឡាញ់  ពែងសញ្ញាតាំងដោយនូវ ឈាមក្រហមឆ្អៅ

ទ្រង់បង្ហូរចេញ ទ្រង់ត្រូវធ្វើគុត របួសឈាមហូរព្រោះក្តីស្រឡាញ់

ចូរយើងបំពេញ  ដោយទទួលឱ្យបានជីវិត។

៣- ចូរលុតជង្គង់ដោយក្តីសុភាព  មានចិត្តទន់ទាប រំឭកពីទ្រង់ដែលត្រូវសុគត

ជំនួសរូបខ្ញុំហើយដោយលះបង់ នំប៉័ងនិងទឹកទំពាំង   បាយជូរតំណាង

សាច់និងឈាមទ្រង់    សូមដាស់តឿនខ្ញុំ    ឱ្យបាននឹកចាំជាប់ពីព្រះអង្គ

ទាំងរងចាំទ្រង់    រហូតដល់ពេលទ្រង់យាងមក ៕