Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- រដូវចម្រូត ឱបងប្អូនអើយ បានមកដល់ហើយ
ចូរចាប់កណ្តៀវ ចេញច្រូតគ្រប់គ្នា កុំធ្វេសព្រងើយ
ដ្បិតស្រូវផ្លែទុំល្មមហើយ ឱបងប្អូនអើយ ប្រឹងកុំបង្អង់ច្រូតផង
យើងប្រមូលផង ច្រូតថ្វាយព្រះអង្គ ទាន់ពេលនៅថ្ងៃ។
២- ទោះក្តៅរងារ ឱបងប្អូនអើយ ប្រឹងទាន់ដើមដៃ
ក្រែងស្រូវទុំញួស រដូវជ្រុលហួស ខាតបង់ច្រើនក្រៃ
យើងច្រូតឱ្យទាន់ដើមដៃ សម្រាំងសាលី ថ្វាយទ្រង់យ៉ាងឆាប់
ច្រូតរួចចងជាកណ្តាប់ ចូរយើងប្រញាប់ ដោយចិត្តស្មោះត្រង់។
៣- ទោះបីគ្នាតិច ឱបងប្អូនអើយ ត្រូវច្រូតថ្វាយទ្រង់
ព្យាយាមជានិច្ច កុំធ្វេសភ្លាំងភ្លេច ឬនៅរារង់
យើងទូលសូមពីព្រះអង្គ ថែមកម្លាំងផង ចម្រូតធំណាស់
មុនយប់យើងហើយស្រឡះ ថ្វាយព្រះអម្ចាស់ នាំចូលឋានសួគ៌៕