Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

សូមអរព្រះគុណដល់ព្រះអង្គ

  • 00:00  /  00:00
  • singer


១- សូមអរព្រះគុណ ដល់ព្រះអង្គ ដ្បិតក្ដីស្រឡាញ់នៃទ្រង់មានដល់ខ្ញុំយ៉ាងខ្លាំងអស្ចារ្យ

ដល់ម្លេះបានជា ទ្រង់យ៉ាងមកប្ដូរជីវ៉ា បង់ព្រះជន្មលើអាសនា ជាយញ្ញបូជា លោះជីវិតខ្ញុំចេញពីសេចក្ដីស្លាប់។

២- សូមអរព្រះគុណ ដល់ព្រះលោហិត ទ្រង់ខ្ចាយជាថ្លៃលោះពិត ហើយលាងជម្រះឲ្យខ្ញុំស្អាតបាប ឈាមថ្លៃដល់ម្លេះ

ហូរលោះខ្ញុំចេញពីស្លាប់ កាលនឹកឡើងសែនឈឺចាប់  ខ្ញុំបានធ្វើបាប ឲ្យទ្រង់ត្រូវរង ជួសព្រោះក្ដីស្រឡាញ់ ៕