Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ចូរមានចិត្តស្មោះត្រង់

  • 00:00  /  00:00
  • singer


១. អ្នកដែលស្មោះត្រង់ ក្នុងកិច្ចការមួយដ៏តូចបំផុត ដោយចិត្តបរិសុទ្ឋ ក៏ស្មោះនឹងការធំ 

   អ្នកខូចគំនិត ប្រព្រឹត្តមិនសមរម្យ អ្នកនោះមិនល្មម ព្រះព្រមផ្ញើទ្រព្យសម្បត្តិដ៏ពិត 

   ដ្បិតទ្រង់មិនបានទុកចិត្ត ឲ្យកាន់ទ្រព្យដ៏ប្រសើរ គេមិនចេះប្រើ សម្បត្តិព្រះគីស្ត ។


២- បើយើងស្មោះត្រង់ ក្នុងការដ៏តូចក៏ដូចការធំ ការប្រសើរឧត្ដម ដូចទ្រព្យធនវិសេស 

   ទ្រង់ផ្ញើនឹងយើងដោយព្រោះតែយើងចេះ ចែកចាយទ្រព្យនេះ ឲ្យបានកម្រៃថ្វាយម្ចាស់ដោយងាយ

   ដ្បិតយើងមិនចោលខ្លះខ្ចាយ បំផ្លាញទ្រព្យទ្រង់ឥតស្តាយ ប្រើច្រើនកើនក្រៃ ប្រយោជន៍ជាក់ច្បាស់ ។


៣- ទ្រព្យវិសេសទ្រ ផ្ញើទុកនឹងយើង គឺព្រះបន្ទូល ក្នុងគម្ពីរទាំងមូល ឲ្យយើងចេះប្រើប្រាស់

   ចែកចាយទាក់មនុស្សដើរខុសថ្វាយដល់ព្រះ ស្មោះត្រង់រូតរះ ធ្វើបន្ទាល់ច្បាស់តាមខ្នាត ជំនឿ ព្រះអង្គផ្ញើការឲ្យធ្វើ 

   រក្សាទ្រព្យដ៏ប្រសើរ ចែកចាយត្រឹមស្មើ ឥតគែបំបាត់ ។