Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- គ្រីស្ទជនមិនធ្ងន់ដោយសារបន្ទុកុ រុលតត្រុកទៅមុខកុំរាថយក្រោយ កាលណាអស់កម្លាំងថមថយចុះខ្សោយ
ព្រះអម្ចាស់ទ្រង់ថែមឱ្យ មកដោយព្រះគុណហូរហៀរ ។
២- ផ្លូវជីវិតពិតព្រះនាំមុខទៅ ទោះសត្រូវខ្មាំងនៅចាំស្ទាក់រាំងរា
ព្រះគ្រីស្ទទ្រង់នៅអែបជាប់ចាំការពារ ទាំងយកជ័យបានដោយសារ ចេស្តានៃព្រះលោហិត ។
៣- ត្រូវដើរអែបនៅជាប់ពីក្រោយព្រះអង្គ តាមផ្លូវត្រង់តែមួយរបស់ព្រះពិត
កុំងាកធ្វេងងាកស្តាំគ្រោះដល់ជីវិត ឬលឿនជ្រុលវង្វេងបាត់ សិង្ហសត្វស្ទាក់ជារំពារ ។
៤- រុលតត្រុកទៅមុខកុំបីនឿយណាយ គ្មានសំពាយបន្ទុកធ្ងន់នៅលើស្មា
កុំងាកក្រោយស្តាយលោកិយឥតខ្លឹមសារ ឆ្ពោះតម្រង់ឋានសួគ៌ា ទាន់ទ្វារនៅបើកចំហ ៕