Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំគ្មានអ្នកណាក្រៅពីព្រះអង្គ

  • 00:00  /  00:00
  • singer


១- ខ្ញុំបានសង្គ្រោះដោយសារព្រះអង្គ  គ្មានព្រះណាហោងជួយបានសោះឡើយ  មានតែព្រះអង្គមួយហើយ (ស្ទួន ) គ្មានព្រះណាឡើយ ជួយដោះទុក្ខស្បើយទៅបាន     គឺអំណោយទានមកពីឋានសួគ៌ ខ្ញុំរស់សព្វថ្ងៃមានព្រះអង្គហើយជាម្ចាស់ជីវិត  ស្ទួន


២- ខ្ញុំបានផ្លាស់ប្រែកើតចិត្តរីករាយ  សែនអរសប្បាយព្រោះស្គាល់ព្រះពិត  ស្គាល់ទ្រង់ជាម្ចាស់ជីវិត (ស្ទួន ) មានជំនឿពិត ថាទ្រង់គង់ជិតរាល់ថ្ងៃ      ស្រឡាញ់ខ្ញុំក្រៃស្និទ្ធស្នាលជាមិត្ត នៅលើផែនដីមានព្រះអង្គហើយជាម្ចាស់ឧត្តម  ស្ទួន


៣- ខ្ញុំមានសង្ឃឹមថាដល់ថ្ងៃនោះ  ព្រះយេស៊ូវប្រោសបំផ្លាស់រូបខ្ញុំ ឱ្យបានជារូបឧត្តម (ស្ទួន )  គឺព្រះប្រោសខ្ញុំ រស់វិញឧត្តមរុងរឿង

ហើយតាំងខ្ញុំឡើងនៅឋានដ៏ខ្ពស់  នៅឋានសួគ៌ាខ្ញុំគ្មានអ្នកណាក្រៅពីព្រះអង្គ  ស្ទួន