Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ជួបព្រះជារៀងរហូត

  • 00:00  /  00:00
  • singer


១- អាយុរបស់មនុស្សលើកលោកា ថ្លៃជាងបុប្ផានៅតាមទីវាល ពេលព្រឹកផ្ការីកល្អស្រស់ ត្រកាល លុះពេលរសៀលផ្ការុះរោយអស់ (លុះពេលរសៀលផ្ការុះរោយអស់)។


២- ទាំងផ្កាមានក្លិនទាំងផ្កាឥតក្លិន ដល់ពេលរោយហិនហោចស្វិតក្រៀមក្រោះ ទោះខំជ្រោយ ដីដាក់ជីឱ្យរស់ ឬស្រោចទឹកប្រោះក៏អស់ផ្លូវកែ (ឬស្រោចទឹកប្រោះក៏អស់ផ្លូវកែ)។


៣- ជីវិតរបស់មនុស្សលើកលោកា ថ្លៃជាងបុប្ផាឬយ៉ាងណាដែរ មនុស្សមានវិញ្ញាណសំរាប់រិះរេ ជ្រើសរើសវិលបែររកព្រះសង្គ្រោះ (ជ្រើសរើសវិលបែររកព្រះសង្គ្រោះ)។


៤- មនុស្សមានរូបកាយព្រលឹងវិញ្ញាណ ពេលស្លាប់រូបប្រាណគ្មានប្រយោជន៍សោះ  សាច់ឈាមក្លាយជាធូលីដីអស់ ព្រលឹងនៃមនុស្សស្រេចតែលើព្រះ  (ព្រលឹងនៃមនុស្សស្រេចតែលើព្រះ)។


៥- ខ្ញុំជាគ្រីស្ទានរស់មានសង្ឃឹម ទឹកមុខញញឹមប្រិមប្រីយ៍ល្អល្អះ  ស្លាប់ទៅថ្ងៃនេះខ្ញុំដឹងជាក់ច្បាស់ ថាបានជួបព្រះជារៀងរហូត (ថាបានជួបព្រះជារៀងរហូត)៕