Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

តូចចិត្តណាស់ខ្ញុំ

សេរីសុទ្ធា​ &ស៊ីសាមុត - ឆាឆា

  • 00:00  /  00:00
  • singer

(ប្រុស) តូចចិត្តណាស់ៗ កើតមកជាតិនេះខុសគេ កំព្រាឥតមេបា

គ្មានផ្ទះសំបែង..ជ្រកកោនឡើយណា អនិច្ចាអាសូរខ្លួនណាស់។

(ប្រុស) មើល បក្សី..មើល បក្សា គេមានវាសនាជាងខ្ញុំ ណាស់លោក..អើយ

នឹក ម្តងៗចង់ ស្លាប់ឱ្យហើយ ចាប់ជាតិថ្មីល្អជាង។

( ស្រី) នែ៎ ! ប្រុសកំសាក ប្រុសកំសាក ខ្ញុំចង់តែសើច ស្ងើចមិនចេះខ្មាស់ញាតិ

ជើងដៃគ្រប់គ្រាន់..ថែមស៊ី ច្រើនទៀត ម្តេចមិនក្លាហានបែរជាចង់ស្លាប់។

(ប្រុស) ដៀលខ្ញុំចេះតែបានហើយ អ្នកមិនដែលឡើយ..ស្គាល់ក្តីវេទនា

នាងកើត មក..សម្បត្តិហូរហៀរ ផ្ទុយគ្នាស្រឡះពីខ្ញុំ។

(ស្រី) ណ្ហើយ ! បើចង់ស្លាប់ក៏ស្លាប់ទៅចុះ ខ្ញុំមិនស្រណោះសោះឡើយ

ណាអ្នក..ថ្លៃ​ បាយម្នាក់ឯង..ស្មើ គេម្ភៃ ស្តាយថ្វីមនុស្សយ៉ាងហ្នឹង។

(ប្រុស) បើនិយាយអញ្ចឹង មានតែស្អប់ខ្ញុំ។

(ស្រី) ទេ ខ្ញុំមិនស្អប់អ្នកទេ សូមកុំ..ខឹង ខ្ញុំចង់ឱ្យអ្នក..ភ្ញាក់ខ្លួនឡើង

ចេះតស៊ូក្នុងរឿងជីវិត។

(ប្រុស) សូមអរគុណពន្លឹកដែលបាន រំឮក..ជួយប្រដៅខ្ញុំ

ទាស់តែនាងក្មេង..បើសិននាងធំ សូមធ្វើជាម្តាយខ្ញុំហើយ។

(ស) អីក៏ល្ងង់ម្លឹងៗ ទោះបីគេក្មេង គំនិតគេចាស់ជាង ហៅយាយ ទៅទើបសម។

(ប្រុស) ដូច្នេះចៅសូមអរគុណៗ លោកយាយៗ ជា ធំ បើយាយមានតា..កុំឱ្យល្ងង់ដូចខ្ញុំៗ ឡើយ ណា៎យាយ យាយ..ណា៎..។