Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រះអង្គដែលបានសង្គ្រោះរូបខ្ញុំ

  • 00:00  /  00:00
  • singer


លំនាំដើម -  ហាលេលូយ៉ា    ហា ហា ហាលេលូយ៉ា   ហា ហា ហាលេលូយ៉ា

១- សូមថ្វាយបង្គំ ហា ហា ហាលេលូយ៉ា ដល់ព្រះឧត្តមខ្ពស់ផុតលោកា

ដែលបានសង្គ្រោះរូបខ្ញុំនេះណា ឱ្យរួចពីអំពើបាបគ្រប់គ្រា

ទ្រង់ប្រោសមេត្តាករុណាដល់ខ្ញុំ  ។    ហា ហា ហាលេលូយ៉ា ស្ទួន

២- បានរួចពីទុក្ខ ហា ហា ហាលេលូយ៉ា បានជួបក្តីសុខក្នុងរាជ្យឧត្តម

ព្រះអង្គសោយរាជ្យនៅក្នុងចិត្តខ្ញុំ មានតែព្រះអង្គជាម្លប់ដ៏ធំ

សង្គ្រោះរូបខ្ញុំរួចពីបាបកម្ម  ។  ហា ហា ហាលេលូយ៉ា ស្ទួន

៣- សូមថ្វាយជីវិត ហា ហា ហាលេលូយ៉ា សាច់ឈាមកាយចិត្តដល់ព្រះបិតា

សូមជួយកំចាត់សាតាំងចោរមារ ឱ្យវិនាសអន្តរធានគ្រប់គ្នា

កុំឱ្យវាល្បួងដួងចិត្តខ្ញុំបាន  ។  ហា ហា ហាលេលូយ៉ា ស្ទួន

៤- អរគុណព្រះអង្គ    ហា ហា ហាលេលូយ៉ា ដែលបានតម្រង់បង្ហាញរូបខ្ញុំ

បានជួបភាពពិតក្នុងរាជ្យឧត្តម ខ្ញុំច្រៀងសរសើរហើយថ្វាយបង្គំ

ក្នុងព្រះបរមនាមព្រះយេស៊ូវគ្រីស្ទ   ។  ហា ហា ហាលេលូយ៉ា ស្ទួន

បញ្ចប់:  ហា ហា ហាលេលូយ៉ា ហា ហា ហាលេលូយ៉ា ស្ទួន