Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ទីណាមានព្រះយេស៊ូវគង់នៅ សុខសាន្តគ្រប់ផ្លូវឥតដែលវឹកវរ ចិត្តច្រៀងសប្បាយថ្វាយសេរីល្អ ផែនដីដូចសួគ៍ដ្បិតព្រះចេស្តា ។
២- ទីណាមានព្រះយេស៊ូវឋិតនៅ មនុស្សបាបឃោរឃៅប្រែស្លូតរាបសា ដ្បិតទ្រង់ជាមិត្តពេញដោយមេត្តា ទាក់ទាញចិន្តាឱ្យប្រកបស្និទ្ធ ។
បន្ទរ- យើងច្រៀងដោយអំណរ ហាលេលូយ៉ា (ស្ទួន)
៣- ទីណាមានព្រះយេស៊ូវឋិតនៅ បាបថយអស់ទៅព្រោះចាញ់ឥទ្ធិឫទ្ធិ ចេស្តាក្នុងឈាមខ្ចាយលោះជីវិត បាបដល់ស្លាប់ពិតរួចដោយសារទ្រង់ ។
បន្ទរ- យើងច្រៀងដោយអំណរ ហាលេលូយ៉ា (ស្ទួន)
៤- ទីណាព្រះយេស៊ូវគង់ជាមួយ លំបាកទុក្ខព្រួយរលាយបាត់បង់ ទ្រង់រងបន្ទុកបើផ្ទេរលើទ្រង់ តែត្រូវលះបង់ថ្វាយខ្លួនដាច់ស្រេច ។
បន្ទរ- យើងច្រៀងដោយអំណរ ហាលេលូយ៉ា (ស្ទួន)
៥- ច្នេះសូមបងប្អូនរកព្រះយេស៊ូវ កុំបង្អង់យូក្រែងលោអ្នកភ្លេច យាងទ្រង់ចូលគង់ក្នុងចិត្តជាស្តេច គ្រប់គ្រងចិត្តស្រេចបានសុខសាន្តអើយ។
បន្ទរ- យើងច្រៀងដោយអំណរ ហាលេលូយ៉ា (ស្ទួន) ៕