Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- អ្នកណាប្រែចិត្តជឿ ស្ម័គ្រចិត្តដើរតាមព្រះអង្គ ផ្លូវបាបព្រមបោះបង់ អ្នកនោះបានសង្គ្រោះពិត(ស្ទួន)
២- ព្រះយេស៊ូទ្រង់លោះ អ្នកជឿស្មោះបានជីវិត ការចាស់ឈប់ប្រព្រឹត្ត ដោយសារបានកើតជាថ្មី(ស្ទួន)
៣- ពេលនេះជាសាច់ឈាម ដល់ស្លាប់ភ្លាមលាលោកិយ ទៅនៅឋានសួស្ដី រង់ចាំថ្ងៃរស់ឡើងវិញ(ស្ទួន)
៤- ព្រះនឹងមិនកាត់ទោស ដ្បិតជឿស្មោះឥតងាកចេញ តែអ្នកមិនជឿវិញ ត្រូវរងទុក្ខក្នុងនរក(ស្ទួន)
៥- ព្រះអង្គមកតាមហៅ ចូរចៅវ៉ៅកុំដំអក់ ជ្រុលពេលនាំខ្លួនខក ព្រោះអាយុមនុស្សមិនទៀង(ស្ទួន)