Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំបានស្អាតក្នុងព្រះលោហិតទ្រង់

  • 00:00  /  00:00
  • singer


១- ព្រះលោហិតទ្រង់ ខ្ញុំមុជជម្រះសៅហ្មង ដោយបាបធ្ងន់ផង មានតមកពីដូនតា

ខ្ញុំលាងជម្រះ  ឱ្យស្អាតក្នុងលោហិតទ្រង់ បរិសុទ្ធឥតហ្មង ហូរធ្លាក់នៅគាល់កូថា

ពីលើឈើឆ្កាង ដោយទ្រង់បូជា ថ្វាយព្រះជន្មា ព្រោះខ្ញុំធ្វើខុស។

២- ខ្ញុំមុជប្រញាប់ ឱ្យស្លាប់និស្ស័យសាច់ឈាម សម្រេចដើរតាម ផ្លូវទ្រង់រៀបហើយឥតខ្ចោះ

មុជហើយកប់បាប ឱ្យក្រាបដោយឫទ្ធិទ្រង់ភ្លាម ដោយការព្យាយាម ធ្វើតាមតែទ្រង់ទាំងអស់

រំពឹងមើលខ្លួន ឱ្យបានឥតទាស់ សង្ឃឹមថ្ងៃនោះ ចូលឋានបរិសុទ្ធ ។

៣- ខ្ញុំអរព្រះគុណ ចំពោះសេចក្តីមេត្តា ជួយខ្ញុំអស្ចារ្យ ដោយព្រះហឫទ័យអត់ធ្មត់

ព្រះគុណនៃទ្រង់ សែនធ្ងន់អីខ្លាំងម៉្លេះណា ប្រោសខ្ញុំឱ្យជា ឱ្យភ្លឺយល់ក្តីបរិសុទ្ធ

ខ្ញុំនៅលោកិយ ខ្សោយជាបំផុត ជួយខ្ញុំក្រែងភ្លាត់ ធ្លាក់ក្នុងសាច់ឈាម ៕