Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

សូមពរដល់ជាតិខេមរា

  • 00:00  /  00:00
  • singer


១- សូមព្រះពរពោរពេញ       ក្នុងក្តីស្រឡាញ់          នៃព្រះវរបិតា          ស្ទួន
     ឋិតលើជាតិខេមរា          លើជាតិខេមរា    ជាប់តទៅអើយ   ស្ទួន

២- សូមឱ្យក្តីស្រឡាញ់    នៅជាប់ពោរពេញ       មិនបាត់បង់ឡើយ   ស្ទួន
     ដូចអង្គព្រះគ្រីស្ទហើយ      និងសិស្សទ្រង់អើយ     ទ្រង់ជាសិរសា ស្ទួន

៣- សូមខេមរាជាប់នៅ    ក្នុងក្តីប្រកប      នៃព្រះវរបិតា       ស្ទួន
     ប្រកបនិងបុត្រា           ទាំងបីអង្គា               រួមព្រះវិញ្ញាណ    ស្ទួន

៤- សូមព្រះគុណករុណា         នៃព្រះបុត្រា     យេស៊ូប្រទាន  ស្ទួន
     ឱ្យខេមរាក្សេមក្សាន្ត    ស្មោះស្មគ្រ័ប្តូរប្រាណ    ដើរតាមព្រះគ្រីស្ទ  ស្ទួន

៥- សូមព្រះវិញ្ញាណនាំ     ការពារថែទាំ         ក្នុងភាពស្មោះត្រង់   ស្ទួន
     សុខសាន្តក្នុងព្រះអង្គ    ចម្រើនរឿងរុង      ពរអស់កល្បអើយ    ស្ទួន