Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំបានស្រឡាញ់ដល់ព្រះយេស៊ូ

  • 00:00  /  00:00
  • singer


១- ខ្ញុំបានស្រឡាញ់ដល់ព្រះយេស៊ូ   ដ្បិតទ្រង់បានប្តូរជីវិតព្រោះខ្ញុំ
​​     ព្រះអង្គស្រឡាញ់ណាស់   ស៊ូលះឋានសួគ៌ដ៏ឧត្តម ប្តូរបង់ជីវិតលោះរូបខ្ញុំ
     ឱ្យរួចពីបាបនិងទោសធំ   ទុកជាកូនស្ងួនភ្ងា  ។

២- ខ្ញុំបានស្រឡាញ់ដល់ព្រះយេស៊ូ  ដ្បិតសិរីល្អ   និងឫទ្ធិចេស្តា
     ទ្រង់ជាម្ចាស់ជីវិត  ព្រះពិតបង្កើតមនុស្សលោកា  បានឈ្នះក្តីស្លាប់យ៉ាងអស្ចារ្យ
     ព្រះជន្មមិនផុតសោះឡើយណា   គ្រប់ការទ្រង់ជ្រាបច្បាស់ ។

៣- ខ្ញុំបានស្រឡាញ់ស្មោះដល់ព្រះអង្គ ដ្បិតទ្រង់ស្មោះត្រង់ចំពោះខ្ញុំណាស់
     ព្រះទ័យមិនប្រួលប្រែ   ក្តីស្នេហ៍ទ្រង់មិនប្រែក្រឡាស់   ទោះខ្ញុំភ្លេចទ្រង់នៅពេលខ្លះ
     ព្រះទ័យអត់ធ្មត់ដល់បានឈ្នះ   លើចិត្តរឹងខ្ញុំបាន ។

៤- តើមានអ្នកណាខ្ញុំស្រឡាញ់លើស គឺទ្រង់ឥតឃ្នើសសន្តោសរកគ្មាន
   ព្រះអង្គតែងតែផ្ទៀង   ស្តាប់សៀងខ្ញុំថ្លែងអធិស្ឋាន   ជួយដោះបញ្ហាទាំងប៉ុន្មាន
   អស់ទាំងសំណូមទ្រង់ប្រទាន   ខ្ញុំសង្ឈឹមទ្រង់ណាស់ ៕