Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ឱយុវជនអើយ កុំបង្អង់ឡើងរូតរះម្នូម្នីា ស្ទួន
ចេញទៅគ្រប់គ្នា បម្រើការងារផ្សាយដំណឹងល្អ ស្ទួន
២- ផ្សាយប្រាប់មនុស្សព្រួយ ថាព្រះលើកស្ទួយផ្តល់ចិត្តអំណរ ស្ទួន
ប្រាប់មនុស្សទាល់ក្រ ថាព្រះយេស៊ូវទ្រង់មកសង្គ្រោះ ស្ទួន
៣- ផ្សាយប្រាប់មនុស្សខ្វាក់ ឱ្យគេព្រមស្មគ្រ័ចិត្តជឿព្រះរស់ ស្ទួន
ប្រាប់គេយ៉ាងស្មោះ ថាព្រះអង្គប្រោសបំភ្លឺយើងនេះ ស្ទួន
៤- ផ្សាយប្រាប់មនុស្សឈឺ ឱ្យគេបានឮចូលទៅព្រះគ្រីស្ទ ស្ទួន
ថាទ្រង់មកនេះ សង្គ្រោះ ហើយផ្សះចិត្តមនុស្សបាត់បង់ ស្ទួន
៥- ផ្សាយសព្វមណ្ឌល គេបានស្គាល់ព្រះនាមព្រះអង្គ ស្ទួន
ស្គាល់ហើយជឿទ្រង់ ឱ្យបានព្រះអង្គផ្តល់ក្តីមេត្តា ស្ទួន
៦- ចូរចេញទៅចុះ កុំភ័យអ្វីសោះថាអ្នកកំព្រា ស្ទួន
ឧបស័គ្គយ៉ាងណា លំបាកម្តេចម្តាព្រះវិញ្ញាណជួយ ស្ទួន