Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - រាំវង់
I- (ប) បាត់ដំបងបាត់ដំបង មានអ្វីឆ្ងាញ់ទេ? (ស) អូ!មានហូរហែ មិនខ្វះទេណា (ប) តើមានអ្វីខ្លះ កែវកនិដ្ឋា សូមមេត្តា រៀបរាប់ប្រាប់ផង (ស) សូមចាំស្ដាប់ ខ្ញុំរៀបខ្ញុំរាប់ប្រាប់បង សូមចាំស្ដាប់ ខ្ញុំរៀបខ្ញុំរាប់ប្រាប់បង (ប) អរគុណនួនល្អង បងចាំស្ដាប់ហើយ។
II-
(ស) បាត់ដំបងបាត់ដំបង មានសព្វបែបយ៉ាង មានម៉ាក់ប្រេងម៉ាក់ប្រាង ដូងខ្ទិះនិងស្វាយខ្ទិះ
មានក្រូចពោធិ៍សាត់ ផ្អែមឆ្ងាញ់ពិសេស ចាំខ្ញុំបេះជូនបងពិសា (ប) អរគុណហើយ អរគុណហើយកែវកនិដ្ឋា
អរគុណហើយ អរគុណហើយកែវកនិដ្ឋា ញ៉ាំពីរនាក់ណា ទើបបងព្រមញ៉ាំ។
III-
(ស) បាត់ដំបងបាត់ដំបង មានផ្អកត្រីប្រៃ (ប) អូ!ផ្ទាប់អំពិលខ្ចី ឆ្ងាញ់ណាស់ព្រលឹង លក់នៅឯណា?
(ស) អូនៅឯភូមិថ្នឹង (ប) បើអ៊ីចឹងយើងនាំគ្នាទៅ (ស) យើងកាត់តាមផ្លូវភ្នំសំពៅ យើងកាត់តាមផ្លូវភ្នំសំពៅ
(ប) រួចហើយហួសទៅ លេងបរប៉ៃលិន។
IV-
(ស) ប៉ៃលិនប៉ៃលិន មើលផ្លែទុរេន (ប) អូ!ក្រអូបមែនទែន ឆ្ងាញ់ណាស់ណាម៉ុម (ស) ឯផ្លែសាវម៉ៅ
ផ្អែមដូចទឹកឃ្មុំ ពណ៌លឿងទុំ ដូចមាសឆ្អិនឆ្អៅ (ប) បរប៉ៃលិននិងបាត់ដំបង សប្បាយណាស់ពៅ
បប៉ៃលិននិងបាត់ដំបង សប្បាយណាស់ពៅ បងលែងចង់ទៅ ភ្នំពេញវិញហើយ ។