Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

មិត្តអើយក្រោកឡើងពីព្រលឹម

  • 00:00  /  00:00
  • singer


១- មិត្តអើយក្រោកឡើងពីព្រលឹម ញញឹមសង្ឃឹមជីវិតថ្មី

       ទទួលពន្លឺពេញរស្មី ចែងចាំងល្អក្រៃពីព្រះអង្គ ។


  បន្ទរ- ព្រះគ្រីស្ទទ្រង់រស់ពីសុគត ជាអង្គបរិសុទ្ធទ្រង់បើកផ្លូវ

         ធ្វើជាគំរូនាំយើងទៅ ដល់ឋានលំនៅព្រះបិតា ។


២- ក្រោកឡើងលុបមុខលាងខ្លួនប្រាណ ចាប់គម្ពីរអានកុំរួញរា

 សរសើរតំម្កើងដោយវាចា សូមក្តីករុណាពីព្រះអង្គ ។


៣- បើយើងសង្វាតដើរតាមទ្រង់   គម្ពីរតំរង់ផ្លូវយើងហើយ

ត្រូវដើរទៅមុខកុំកន្តើយ ព្រះគង់បង្កើយរងចាំយើង ។


៤- មិនត្តអើយក្រោកឡើងពីព្រលឹម ចូរមានសង្ឃឺមគ្រប់ទាំងផ្លូវ

ស្តាប់តាមព្រះគ្រីស្ទនោះត្រឹមត្រូវ ក្តីស្លាប់គ្មានផ្លូវឈ្នះយើងទេ៕