Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ឱសេចក្តីស្រឡាញ់របស់ព្រះ

  • 00:00  /  00:00
  • singer


១.  មើលដួងចន្រ្ទារះភ្លឺថា             លើវេហាស៍ស្រទន់ដួងរស្មី
     ចាំបំភ្លឺលោកពេលរាត្រី            ជាដួងរស្មីប្រទាន
     ឱ្យចិត្តមនុស្សគ្រប់ប្រាណ         បានក្ដីកម្សាន្តក្នុងភពងងឹត ។

២.  ដួងពន្លឺច័ន្ទធំអស្ចារ្យ               សព្វលោកាដោយក្ដីស្រឡាញ់ពិត 
     ព្រះគ្រីស្ទស្នេហ៍លោកិយជាប់ស្និទ្ធ គ្រាលះជីវិតបង់ព្រះជន្ម 
     ទ្រង់ស្រឡាញ់លើសលន់          ផ្សព្វផ្សាយព្រោះគុណដោយក្ដីមេត្តា ។

៣.  ឱក្ដីស្រឡាញ់របស់ព្រះ            សម្ដែងច្បាស់ឱ្យឃើញយ៉ាងអស្ចារ្យ 
     ភាពស្រទន់ដូចដួងច័ន្ទថ្លា          លើកលែងទោសាប្រោសកូនស្ងួន 
     ថ្វាយអង្គទ្រង់ឱ្យថួន                ថ្លៃលោះបាបកូនដោយព្រះលោហិត ។

៤. តើមានអ្នកណាវាស់ថ្លឹងបាន        ប៉ាន់ប្រមាណស្នេហ៍ទ្រង់លើសជីវិត 
     ច័ន្ទរះឆ្ងាយភ្លឺសាយមកជិត         ដូចភាពស្នេហ៍ស្និទ្ធពីឋានសួគ៌ 
     ដ្បិតទ្រង់ហើយជាតួ                នៃសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ ។