Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ពេលនេះយើងខ្ញុំជាគ្រីស្ទាន រស់ដោយព្រះវិញ្ញាណបរិសុទ្ធ អឺអឺអឺអឺងអឺយ
ពេលនេះយើងខ្ញុំជាគ្រីស្ទាន រស់ដោយព្រះវិញ្ញាណបរិសុទ្ធ ជាជីវិតថ្មីពីរាជបុត្រ ដោយព្រះគុណសុទ្ធព្រោះទ្រង់ប្តូរ អឺអឺអឺអឺងអឺយ
ពេលយើងមានទុក្ខអធិស្ឋាន នៅក្នុងព្រះនាមព្រះយេស៊ូវ អឺអឺអឺអឺងអឺយ
ពេលយើងមានទុក្ខអធិស្ឋាន នៅក្នុងព្រះនាមព្រះយេស៊ូវ ព្រះវិញ្ញាណជួយដោយតម្ងូរ ឱ្យយើងមានផ្លូវបានមេត្តា ។
២- យើងខ្ញុំរស់នៅក្នុងភាពបរិសុទ្ធ មានអង្គរាជបុត្រជាតម្រា អឺអឺអឺអឺងអឺយ
យើងខ្ញុំរស់នៅក្នុងភាពបរិសុទ្ធ មានអង្គរាជបុត្រជាតម្រា រីព្រះបន្ទូលជាអាហារ ពេញដោយចេស្តាឥតខ្វះឡើយ អឺអឺអឺអឺងអឺយ
ឯអ្នកជិតខាងជាបងប្អូន យើងស្រឡាញ់ស្ងួនឥតកន្តើយ អឺអឺអឺអឺងអឺយ
ឯអ្នកជិតខាងជាបងប្អូន យើងស្រឡាញ់ស្ងួនឥតកន្តើយ ជួយដោះទុក្ខគ្នាឱ្យបានស្បើយ ឥតតបស្នងឡើយការអាក្រក់។
៣- យើងរស់សង្ឃឹមក្នុងជំនឿ ឥតមានស្ទាក់ស្ទើរចង់ដេកលក់ អឺអឺអឺអឺងអឺយ
យើងរស់សង្ឃឹមក្នុងជំនឿ ឥតមានស្ទាក់ស្ទើរចង់ដេកលក់ ឃើញជីវិតថ្មីនាឋានសុខ ព្រះវិញ្ញាណទ្រង់ទុកបញ្ចាំចិត្ត ។
បញ្ចប់- អឺ អឺ អឺ អឺង អឺយ ៕