Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ខ្ញុំមើលឃើញឋានឧត្តម

  • 00:00  /  00:00
  • singer


១- ខ្ញុំមើលឃើញឋានសួគ៌ពេញរស្មី    ឋានពេញសិរីល្អអស្ចារ្យ

រុងរឿងឧត្តមឥតឧបមា        អស់ពួកទេវតាហោះច្រវាត់

ហែហមគាល់អង្គព្រះមហាក្សត្រ ដ៏ជាម្ចាស់សួគ៌ា៍មានឫទ្ធិក្តាត់

គឺអង្គព្រះគ្រីស្ទ ។

២- ព្រះអម្ចាស់អើយខ្ញុំចង់បាននៅ    ឋានឥតហ្មងសៅប្រសើរយ៉ាងនេះ

ឋានគ្មានទុច្ចរិតឬជាន់ជិះ  ដោយការឈ្នានីសកាប់សម្លាប់

ទទួលខ្ញុំផងឱ្យមានច្បាប់          ខ្ញុំស៊ូលះលោកិយខំត្រងត្រាប់

ស្តាប់តាមព្រះអង្គ។

៣- ឋានសួគ៌មានតែសេចក្តីសុចរិត  ឋាននៃជីវិតគ្មានស្លាប់ឡើយហោង

ខ្ញុំជាបាបជនជាប់សៅហ្មង    ព្រោះការំលងបញ្ញត្តិព្រះ

វង្វេងឆ្ងាយបង់ក្នុងបាបក្រាស់ តែទ្រង់ប្រោសមេត្តាលាងជម្រះ

ឱ្យចូលឋានសួគ៌ ៕