Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ឱព្រះវរបិតានៃយើងខ្ញុំ នៅឋានឧត្តមសួគ៌ារុងរឿង
សូមឱ្យព្រះនាមទ្រង់បានបរិសុទ្ធឡើង សូមរាជ្យថ្កុំថ្កើងផងទ្រង់ឆាប់មកដល់ ។
២- សូមឱ្យបំណងព្រះរាជហឫទ័យ សម្រេចនៅដីផែនភពសាកល
ដូចនៅឋានសួគ៌ាជាឋាននិមល គ្មានសេសសល់ចន្លោះទីកន្លែងណា ។
៣- សូមប្រទានអាហារប្រចាំថ្ងៃ សូមប្រោសប្រណីអភ័យទោសា
ដ្បិតកូនក៏បានអត់ទោសឱ្យអ្នកណា ដែលប៉ះពារខុសឆ្គងលើកូនរាល់ថ្ងៃ។
៤- សូមកុំនាំកូនឱ្យធ្លាក់ផុងជ្រៅ ចាញ់ល្បួងអាស្រូវអស់ផ្លូវកែខៃ
សូមរំដោះរូបកូនឱ្យមានសិរី ផុតពីក្តីអាក្រក់ដែលនាំសៅហ្មង ។
៥- ដ្បិតរាជ្យ ចេស្តា និងសិរីល្អ រុងរឿងបវរ ជារបស់ទ្រង់
ឋិតថេរជាដរាបអស់កល្បយូរលង់ ជារបស់ផងទ្រង់អស់កល្បជានិច្ច ។
.............អាមែន ។