Booking Minnesota Live Band

Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ក្រមុំលាក់ខ្លួន

សេរីសុទ្ធា​ &ស៊ីសាមុត - រាំវង់

  • 00:00  /  00:00
  • singer

(ប) ឱ! សារិកា សារិកា កែវអើយ

១ សារិកាកែវកើច កុំចង់លេងសើច ជាមួយប្រុសខ្ញុំ (ពីរដង) ខំរឹតតែងកាយ កែខ្លួនក្រមុំ រឹតគូទឡើងក្បំ ទ្រូងឡើងស្រួចងរ។

២ (ប) អីយ៉ាស់! ភ្នែកខ្ញុំឃើញស្រី ស្មានព្រហ្មចារីយ៍ ដឹងអីចង្រៃវាយក៍ (ពីរដង) 

ក្រមុំត្បាញអាយ មេម៉ាយវឹកវរ ណាត់ឱ្យខ្ញុំមក ស្រីដេកឱបប្ដី។

៣ (ស) យើស! កំលោះច្រេះចាប់ ហាដូចគេកាប់ ថាគេមានប្ដី (ពីរដង) ថាគេរឹតខ្លួន កែរាងជាថ្មី ខ្លួនឯងអាងអី ថាស្រីមេម៉ាយ។

៤ (ប) បើគ្មានប្ដីទេ ម្ដេចក៏មាសមេ សំងំលាក់កាយ (ពីរដង) បើមិនមុសា ចុះមកឆោមឆាយ បងសូមមើលកាយ មើលរាងជាថ្មី។

៥ (ស) ខ្ញុំមិនចុះទេ ខ្លាចអាស្រូវកេរ្តិ៍  ខុសក្បួនច្បាប់ស្រី (ពីរដង)

ម៉ែអូនហាមផ្ដាច់ មិនឱ្យចុះដី សូមប្រុសវិលវៃ  ស្អែកសឹមជួបគ្នា។

៦ (ប) ម៉ែអូនទៅបាត់ អធ្រាត្រយប់ស្ងាត់ សត្វចូលនិទ្រា (ពីរដង)

បងនឹងចូលទៅ ចាប់ពៅពុំងា រួមរស់នឹងគ្នា ទោះស្លាប់មិនស្ដាយ។

(ពោល)(ស) ទេ! ខ្ញុំទៅហើយ

(ស) ឱ! អ្នកប្រុស អ្នក ប្រុសបងអើយ

៧ រូបអូនជាស្រី នៅព្រហ្មចារីយ៍ ទាំងចិត្តទាំងកាយ នែ! (ពីរដង)  ដូចផ្កាក្រពុំ ក្លិនក្រអូបសាយ  ដូចចេកនួនក្លាយ ស្រគាលទុំដើម។

៨ (ប) ជឿហើយជីវា រូបអូនដូចផ្កា ត្រូវទឹកសន្សើម (ពីរដង) មុខឡើងផូរផង់ ទ្រូងពើងល្អឆ្នើម បងសូមចាប់ផ្ដើម ចងស្ពាននឹងស្រី។

៩ (ស) ចងស្ពានមានក្បួន ក្រមុំឡើងខ្លួន សុខចិត្តមេត្រី (ពីរដង)

បើគ្មានក្បួនទេ កុំមកបេតី ទោះស្លាប់ក្នុងដី ក៏មិនព្រមដែរ។

១០ (ប) បងលលេងផង ម្ដេចក៏នួនល្អង ងរង៉ក់បែកបែរ (ពីរដង)

ប្រយ័ត្នបងខឹង ស្ទុះវឹងទៅក្បែរ គ្រញិចមាសស្នេហ៍ ឱ្យបាក់ឆ្អឹងអស់

(រួម) យើង ស្រឡាញ់ ស្រឡាញ់ គ្នាអើយ៕