Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

បងនាំខ្មៅរត់

ស៊ិន ស៊ីសាមុត - រាំវង់

  • 00:00  /  00:00
  • singer

I-កាលបងចោលឈូងត្រូវទ្រូងស្រីខ្មៅ ម៉ែអូនកោះហៅផ្តាច់ខ្មៅពីបងស្រីៗជួយ ខឹងគេចាប់បងចង ដៃជាប់ចំណងខំច្រៀងអង្វរ ណាអូនអើយ! ណាអូនអើយ! 

 

II- បងច្រៀងលោះខ្លួនខ្មៅអូនមិនលែង បងស្រែកក្ដែងៗ ខ្មៅអូនបន្ទរ បងទ្រាំមិនបានបងលើកខ្មៅព ខ្មៅអើយកុំងរ ខ្មៅអើយកុំជេរ ណាអូនអើយ! ណាអូនអើយ!

 

III- បងពង្រាត់ខ្មៅនៅថ្ងៃឡើងស័ក បងបីមិនដាក់រហូតស្រុកគេ ខ្មៅអើយ គេងទៅបងច្រៀងបំពេ ក្រោកឡើងមាសមេអូនពាក់អាវថ្មី ណាអូនអើយ! ណាអូនអើយ!

 

IV- បងស្រឡាញ់ខ្មៅកើយភ្លៅរាល់ថ្ងៃ ក្លិនខ្មៅជាប់ស្បៃទុកកេរឱ្យប្ដី ខ្មៅ ចង់ទៅស្រុកដោយសារឿងអី បើម៉ែជេរស្ដីខ្មៅអូនវិលវិញ ណាអូនអើយ! ណាអូនអើយ!