Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ពួកយើងជាសិស្សអើយ ដើរតាមព្រះអង្គ ស្ទួន
នោះទ្រង់តម្រង់ ✷ឱ្យយើងអាចធ្វើបានល្អ ស្ទួន
២- យើងជាគ្រីស្ទជនអើយ តាំងចិត្តស្មោះសរ ស្ទួន
ប្រព្រឹត្តតែល្អ ✷ធ្វើគំរូដល់លោកិយ ស្ទួន
៣- យើងជាកូនព្រះអើយ ដ៏មាននាមល្បី ស្ទួន
ទ្រង់ឈ្នះលោកិយ ✷ចូរយើងតាំងចិត្តអង់អាច ស្ទួន
៤- យើងជាពន្លឺអើយ យើងមានអំណាច ស្ទួន
តាមទ្រង់យើងអាច ✷ឈ្នះបាបហើយឈ្នះក្តីស្លាប់ ស្ទួន
៥- ចូរដើរតាមទ្រង់អើយ ទ្រង់ទុក្ខតម្រាប់ ស្ទួន
ព្រះគ្រីស្ទប្តូរស្លាប់ ✷សងថ្លៃឱ្យធួនបាបយើង ស្ទួន
៦- បងប្អូនគ្រប់គ្នាអើយ ចូរលើកតម្កើង ស្ទួន
ទ្រង់ស្រឡាញ់យើង ✷ឱ្យយើងចេះស្តាប់តាមទ្រង់ ស្ទួន ✷ ឃ្លាច្រៀងស្ទួន