Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត ប៉ែន រ៉ន និង រស់ សេរីសុទ្ធា - រាំវង់
I- (ស) ខ្យល់ត្រជាក់ ទឹកសន្សើមក៏ធ្លាក់ ពេលរាត្រីរាំវង់ (ប) បុប្ផាអើយ គ្រប់ពណ៌រីកល្អផូផង់ (ស) ឱ!កន្លង់ ចូលមកចង់ក្រេបបុប្ផា (ប) សូមអាណិតផងណា (ស) ចាំគិតសិនបង។
II- (ប) ផ្ការីកហើយ ក្រអូបណាស់លោកអើយ បងចង់បីត្រកង (ស) ទេប្រុសស្នេហ៍ ផ្កាអូន រីកក្នុងរបង (ប) មេត្តាផង ព្រោះបងស្រឡាញ់តែផ្កា (ស) សូមទៅសួរម៉ាក់ប៉ា (ប) ខ្លាចលោកថាទេ។
III-
(ស) ខ្យល់រំភើយ ខំចាំទៅប្រុសអើយ អូនហ្នឹងច្រៀងបំពេ (ប) ល្អដូចផ្កា កុលាប ប៉ៃលិនម្ល៉េះទេ (ស) ឱ!ប្រុសស្នេហ៍ អូនបុប្ផាបាត់ដំបង (ប) សូមអាណិតបងផង (រ) យើងផ្សងជាគូ។