Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ថ្ងៃអាទិត្យពួកយើងចូរនាំគ្នា មកក្រាបវន្ទាអឺយស្តាប់ព្រះតម្រាស់ (ស្ទួន)
យើងជាកូនចៀមនៃព្រះជាម្ចាស់ ដែលទ្រង់បានត្រាស់បង្កើតអស់យើងខ្ញុំ (ស្ទួន)
២- មានក្មេងមានចាស់មានប្រុសស្រី មានចិត្តភក្ដីអឺយរីករាយឧត្ដម (ស្ទួន)
សូមទ្រង់ប្រទានពរដល់យើងខ្ញុំ ដែលបម្រើទ្រង់ហើយស្ដាប់តាមឱវាទ (ស្ទួន)
៣- យើងខ្ញុំទាំងអស់សូមថ្វាយខ្លួន ដោយចិត្តមាំមួនបរិសុទ្ធហើយល្អស្អាត (ស្ទួន)
ដើរតាមព្រះអង្គមិនឃ្លាងឃ្លាត ដូចចៀមល្អស្អាតស្គាល់ម្ចាស់ខ្លួនវិញ (ស្ទួន)
៤- ព្រះយេស៊ូជាព្រះតែមួយពិត ដែលទ្រង់អាណិតបានជួយស្រាយចំណង (ស្ទួន)
ប្រោសមនុស្សទាំងពួងឲ្យរួចផង ឲ្យបានដើរឆ្លងរួចផុតពីទុក្ខភ័យ (ស្ទួន)