Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
សេរីសុទ្ធា &ស៊ីសាមុត - រាំវង់
I- (ប)សត្វចាបយំចេប យំចេបទំលើដើមចាន់ សត្វក្តាន់បោលក្ឌុង បោលក្ឌុង ចូលក្នុងរូងក្តាម បងឃើញស្រីបងខំដើរតាម បែកញើសរហាមដិតដាមឱរាបងដើរតាម ស្រី តាមសុំសេចក្តីស្នេហា តើចិត្ដអូនរេគិតយ៉ាងណា សូមអូនវាចាប្រាប់មករៀមផង (២ដង)
II- (ស)សត្វចាបយំចេប កង្កែបលោតចូលក្នុងបឹង ជួបអូនពេលហ្នឹងព្រលឹងសួរ រឿងស្នេហ៍ស្នង សួរដូច្នោះហាក់ខុសទំនង មិនសមទេបងឈប់មកវាចា ឃើញគេ ម្នាក់ឯងឫកខែងសួរសុំស្នេហា មិនស្រឡាញ់នាំខកចិន្តា សុំប្រុសមេត្តាថយចេញភ្លាមទៅ មិនស្រឡាញ់នាំខកចិន្តា សុំប្រុសមេត្តាថយចេញភ្លាមទៅ។
III-
(ប)មិនថយទេម៉ុម រៀមសុំអង្វរនួនល្អង (ស) មិនបានទេបងបំណងប្រុសបង មិនត្រូវ (ប) មិនបានអូនបងស្លាប់ឥឡូវ អាណិតផងទៅណាពៅពិសី (ស) ខ្ញុំស្រឡាញ់ ហើយ បងអើយកុំអាលស្លាប់អី (ប) បើអង្វរបងព្រមតាមស្រីបងសុំចាប់ដៃស្រស់ ស្រីថើបសិន បើអង្វរបងព្រមតាមស្រី បងសុំចាប់ដៃស្រស់ស្រីថើបសិន។