Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- យុវជនអើយ ចូរច្រៀងសប្បាយរីករាយឡើង ព្រោះព្រះអង្គ ទ្រង់បានប្រោសលោះ យើងរួចហើយ រួមកម្លាំង
កសាងពួកជំនុំព្រះគ្រីស្ទក្រោមទង់ជ័យឈើឆ្កាង។
បន្ទរ- យុវភាពដូចជាបុប្ផា ដូចពន្លឺរស្មីតារា ដូចឥន្ត្រីត្រដាងស្លាប ហោះទៅគ្រប់ទិសទី
យុវភាពដូចតូរ្យតន្ត្រី ដូចវាយោនៃបច្ចូសកាល ចូរយើងថ្វាយរូបកាយ ព្រលឹងវិញ្ញាណដល់ព្រះអម្ចាស់ ។
២- យុវជនអើយ ចូរខំធ្វើការថ្វាយព្រះអង្គ ដោយឧស្សាហ៍ ចូរយើងទុក្ខចិត្តលើព្រះគ្រីស្ទទ្រង់ សន្យា ប្រទានជីវិតថ្មីថ្លៃថ្លា ជាកូនព្រះឧត្តម ។
៣- យុវជនអើយ ចូរយើងអង់អាចក្លាហានឡើង ស្វែងរកចៀម បាត់បង់មកថ្វាយព្រះអម្ចាស់ ដាក់ក្នុងក្រោល ផុតចោរខ្មាំងដែលប៉ងឆក់
យកជីវិតឱ្យអន្តរាយ។
៤- យុវជនអើយ ចូរច្រៀងសប្បាយរីករាយឡើង ព្រោះព្រះអង្គ ទ្រង់នឹងយាងមកស្រង់ យើងឡើងទៅឋាន បរមសុខជាមួយព្រះអង្គ
ដល់ទៅទាំងអស់កល្ប ៕