Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ព្រះអង្គជាអ្នកគង្វាលខ្ញុំ ប្រសើរឧត្តមលើសជីវិត ខ្ញុំនឹងមិនខ្វះអ្វីៗពិត ព្រោះក្តីងងឹតបានខ្ចាយខ្ចាត់។
២- ទ្រង់ឱ្យខ្ញុំដេកសម្រាកនៅ ទីដែលមានស្មៅខៀវស្រងាត់ តែងនាំខ្ញុំទៅឯក្បែរមាត់ ទឹកមានទៀងទាត់ថ្លាវិចិត្រ ។
៣- ទ្រង់កែព្រលឹងខ្ញុំឡើងវិញ ដោយនាំខ្ញុំចេញពីទុច្ចរិត ឱ្យខ្ញុំបានយល់ពន្លឺពិត ឃើញក្តីសុចរិតនៅក្នុងទ្រង់។
៤- ទោះបីក្នុងពេលទូលបង្គំ ដើរកាត់ច្រកភ្នំពឹងព្រះអង្គ ខ្ញុំគ្មានក្លាចឡើយព្រោះអីទ្រង់ បានកំចាត់បង់សេចក្តីស្លាប់ ។
៥- ខ្ញុំមានព្រះអង្គរងជាខ្នង ព្រនង់តំបងទ្រង់នៅជាប់ ការពារបន្លែងសម្រាប់ផ្គាប់ ចិត្តខ្ញុំឱ្យជាប់នឹងព្រះអង្គ។
៦- ទ្រង់បានរៀបតុសម្រាប់ខ្ញុំ ដោយម្ហូបឧត្តមឥតផ្ទឹមផង នៅមុខពួកខ្មាំងសត្រូវទ្រង់ ឱ្យឃើញព្រះអង្គជាអម្ចាស់ ។
៧- ទ្រង់បានចាក់ប្រេងលាបក្បាលខ្ញុំ លើកតាំងឡើងកុំឱ្យក្រឡាស់ នៅជាប់ព្រះអង្គយ៉ាងជាក់ច្បាស់ ព្រះគុណច្រើនណាស់ត្រូវនឹកចាំ។
៨- ប្រាកដជាសេចក្តីសប្បុរស មេត្តាប្រោសលោះពីបាបកម្ម ករុណាជាប់នៅឥតប្រេះស្រាំ លើរូបខ្ញុំអស់មួយជន្មា ។
៩- ព្រះដ៏ពីតជ្រាបគ្រប់ទាំងអស់ ទ្រង់ជ្រាបឥតខ្ចោះលើមាគ៌ា ដែលរៀបចំឱ្យពួកស្ងួនភ្ងា ឆ្ពោះឋានសួគ៌ាដ៏អស្ចារ្យ ។
១០- ជ័យជម្នះទ្រង់បានផ្តល់មក គួរទទួលយកកុំរួញរា តាមទ្រង់ដោយស្មោះក្នុងមាគ៌ា ទ្រង់នឹងការពារថែរក្សា ៕