Booking Minnesota Live Band

Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ស្រអែមដងស្ទឹងសង្កែ

ស៊ិន ស៊ីសាមុត - រាំវង់

  • 00:00  /  00:00
  • singer

I- ស្រណោះខែប្រាំងដងស្ទឹងសង្កែ ស្រអែមមាសស្នេហ៍ងូតទឹកកម្សាន្ដ បងលួច​មើល​​ស្រី​ត្រូវមិត្ដភក្ដិច្រាន ធ្វើម្ដេចនិងបានងូតទឹកជិតស្រី ឱ! ស្រីអែម  ឱ! ស្រអែម​មាសបង ឱ! ស្រអែមដងស្ទឹងសង្កែ។

II- ទឹកហូរកាត់ខ្សាច់ដូចក្បាច់ចម្លាក់ ទឹកជ្រៅទឹករាក់ បងលើកអូនបី ​កុលាបដងស្ទឹង​ក្លិន​ខ្លួនថ្មីៗ បងសូមចូលស្តីតាមច្បាប់តម្រា ឱ! ស្រអែម ឱ! ស្រអែមមាសបង ​ឱ! ស្រអែមដងស្ទឹងសង្កែ។

III- បើសិនទឹកស្ទឹងរីងរឹងជាថ្ម ធ្លាក់ឈ្មោះស្រីល្អទុកជាសញ្ញា ​បុប្ផាដងស្ទឹងអូនកុំដោះ​សា ចម្រៀងផ្កាស្លាច្រៀងសូមបេះហើយ​ ឱ! ស្រអែម ឱ! ស្រអែមមាសបង ឱ! ស្រអែម ដងស្ទឹង​សង្កែ។

IV- កំពង់វត្តវាលរសៀលគងភ្នំ បុប្ផាក្រពុំសុំផ្ទឹមលើខ្នើយ​ ទឹកហូរសន្សឹមខ្យល់បក់​ប៉ើយៗ បងចាំចម្លើយ ស្រអែមដងស្ទឹង ​ឱ! ស្រអែម ឱ! ស្រអែមមាសបង ឱ! ស្រអែម ដងស្ទឹង​សង្កែ។