Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ធឹង សុន - រាំវង់
I- អន្លង់រមៀត ដុះបៀតក្បែរក្រុង ភូមិរ៉ារហង់ ចោមរោមបុផ្ផា បងបានស្គាល់ អូន តាំងពីកុមារ ដូចដួងតារាស្គាល់ចិត្តដួងខែ។
II- បងប្រលងជាប់បាក់ឌុបថ្មីៗ ម៉ែអូនលើកស្រី ឱ្យបងជាគូរស្នេហ៍ យើងនឹងរៀបការក្រោយចូលឆ្នាំខ្មែរ បងអរម្ល៉េះទេ សប្បាយណាស់ម៉ុម ។
III- បងលក់ដីស្រែ កេរ្តិ៍ឪម៉ែបង ទុកជាចំណង ជំនូនចាស់ទុំ បងប្អូនស្រីប្រុស ញាតិមិត្តក្នុងភូមិ ថាយើងសាកសម គូពីបុព្វេ។
IV- បងដាំកុលាប ម្លិះរួតម្លិះលា ចន្ធូចម្ប៉ា ជូនស្រស់មាសស្នេហ៍ អូនរាំលក់ ផ្កាយកប្រាក់ជូនម៉ែ បុណ្យចូលឆ្នាំខ្មែរអន្លង់រមៀត៕