Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ក្រមុំ Celica

ចាយ ចៀន - រាំវង់

  • 00:00  /  00:00
  • singer

I- ស្រីស្រស់សង្ហា ជិះCelica ពាក់វ៉ែនតាធំៗ បើកឡានដៃមួយ ញញឹមដាក់ខ្ញុំ        ! ក្រមុំរូបស្រស់ ដៃម្ខាងជ្រងសក់ ភ្នែកសម្លក់ហើយ សួរខ្ញុំថា នែ៎! ស្រស់ជីវ៉ា ទៅណាមក ណា ឃើញដើរញ៉ែតាមផ្លូវ។

 

II- អុញ! ឡានអស់សាំង ឈប់គាំងរាំងកណ្ដាលផ្លូវ ឡានរុញមិនទៅ ស្ទះគេពេញផ្លូវ ហើយប៉ូលីសមកដេញ ស្រីស្រស់ទោម្នេញ ចេញមក ឈរហើយធ្វើមុខជូរ មុខដូចគំនូរ មិនគួរយកកេរ្តិ៍ចោលកណ្ដាលផ្លូវ។

 

III- ខ្ញុំឃើញស្រីល្អ ផ្អៀងករឈរធ្វើមុខក្រញូវ ដួងចិត្តហ្មងសៅ ! ស្រីពៅខ្មាសគេអស់អ្នកផ្សារ ខ្ញុំដើរចូលជិត ញញឹកដាក់ហើយ ស្រែកឱ្យថា អេ!ស្រស់ជីវ៉ា ជិះ Celica អស់សាំងកណ្តាលផ្លូវ៕