Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ចូរខំចាំយាម ឱពួកបរិសុទ្ធ្ធព្រះអើយ ទ្រង់ជិតមកដល់ហើយ តាមព្រះបន្ទូលសន្យា
ថាទ្រង់មកឆាប់ឥតនៅរេរា ដោយសារយល់ដល់យើងរាល់គ្នា
នៅចាំយាមទាំងងុយងោកណាស់ ចាំមើលផ្លូវម្ចាស់មកវិញ បើកទ្វាររហ័ស ថ្វាយព្រះអម្ចាស់យាងចូលមក។
២- យប់ជ្រៅណាស់ហើយ នាងក្រមុំអើយចូរក្រោក មុនទ្រង់យាងមក ចាក់ប្រេងបំពេញចង្រៀង ឱ្យទាននៅឆេះពន្លឺព្រាងៗ ចូររកប្រេងឱ្យពេញចង្រៀង
ក្រែងរលត់បាត់អស់រស្មី ពេលទ្រង់មករកមិនទាន់ តើនាងបានអ្វី នឹងដង្ហែចូលមង្គលការ ។
៣- ថ្ងៃជិតរះហើយ តើនៅតែដេកដល់ណា ក្រោកឡើងគ្រប់គ្នា មើលមេឃក្រហមស្រឡះ
លេចចេញរស្មីឱ្យយើងឃើញច្បាស់ ព្រះអាទិត្យសុចរិតនឹងរះ បញ្ចោញរស្មីយ៉ាងរុងរឿង ដល់យើងហើយចាំទទួល ព្រះអម្ចាស់យើង ដែល ទ្រង់យាងមកតាមសន្យា ។
៤- ចូរខំចាំយាម ឱពួកបងប្អូនស្ងួនភ្ងា ទ្រង់មិនពន្យា ឆាប់វិលមកវិញជាក់ច្បាស់
មើលទីសំគាល់កំពុងប្រែផ្លាស់ ការអាក្រក់ជឿនលឿនខ្លាំងណាស់
ជាភស្តុតាងចុងគ្រាព្រះគុណ រួមគ្នាឡើង ប្រុងប្រយ័ត្ន ដោយដឹងជាមុន ថាពេលទ្រង់ជិតមកដល់ហើយ ៕