Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ព្រះយេស៊ូវគ្រីស្ទជាអង្គសង្គ្រោះ ជាព្រះដ៏រស់គង់នៅសព្វថ្ងៃ ទ្រង់បានសុគតតែរស់វិញហើយ បើកផ្លូវដល់ត្រើយឋាននៃជីវិត។
២- ទ្រង់គង់ខាងស្តាំនៃព្រះចេស្តា អង្វរបិតាជួសយើងជាពិត ក្នុងនាមបុត្រាស្ងួនភ្ងាស្កប់ចិត្ត ឱ្យលោះជីវិតរួចទោសបាត់បង់
បន្ទរ- ព្រះអង្គជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិតអស់កល្បយូលង់ រៀបផ្លូវសង្គ្រោះ តាំងស្ពានឱ្យឆ្លង ដើរឆ្ពោះតម្រង់ឋានព្រះបិតា
៣- ព្រះអង្គសន្យាពាក្យពេចន៍ប្រាកដ ដល់ពេលកំណត់យកយើងរាល់គ្នា ទ្រង់នឹងយាងមកឥតមានពន្យា ស្រង់យើងរាល់គ្នាទៅឯព្រះវិញ ៕