Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
រស់ សេរីសុទ្ធា - ឆាឆា
ស្រឡាញ់អូនដល់ណា
I - ស្រឡាញ់អូនដល់ណា ស្រឡាញ់អូនដល់ណា ស្រឡាញ់ដល់ណា ដល់ណា ដល់ណា ថាមកណាប្រុសពៅ ចង់សុខឆ្លើយមកភ្លាម បើស្ងៀមតិចឈាមភ្លៅ ធ្វើមុខក្រញូវមួលដាច់ឥឡូវ ប្រាប់ឬមិនប្រាប់។
II - ស្រឡាញ់អូនដល់ណា ស្រឡាញ់អូនដល់ណា ស្រឡាញ់ដល់ណាដល់ណា ដល់ណា ថាមកជាប្រញ៉ាប់ អូនយល់ចិត្តបងដែរ។
R - តែចង់ឱ្យបងប្រាប់ ប្រាប់ឬមិនប្រាប់ ឆ្លើយមកឱ្យឆាប់ កុំឱ្យអូនខឹងទាន់បើអូនខឹង បងមិនងាយដឹងឡើយ ប្រាប់ឱ្យហើយសូមឆ្លើយឱ្យរួសរាន់ ឆ្លើយឱ្យត្រង់ចំណង់ចិត្ដបន្ទាន់ កុំបំភាន់តែដេញទាន់អូនជាន់កែង។
IV - ស្រឡាញ់អូនដល់ណាស្រឡាញ់អូនដល់ណា ស្រឡាញ់ដល់ណា
ដល់ណាដល់ណា ថាមកកុំរអែង តិចមានខ្យល់បក់មករលកបោកផ្កាត្រែង អូននឹងបន្លែងបន្លែងបន្លែង
មិនឱ្យបងគេងឡើយ ។