Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ទ្រង់ខំតាមរកខ្ញុំ

  • 00:00  /  00:00
  • singer


១. ទ្រង់ខំតាមរកខ្ញុំ  ព្រះយេស៊ូវអើយ  អង្គទ្រង់មានឈាមដាប      (ស្ទួន)
    ទ្រង់តាមហៅខ្ញុំឱ្យបានចេញផុតពីមេបាប  មានសេរីភាពដើរតាមផ្លូវទ្រង់ ។

២. ទ្រង់ត្រូវរងរបួស ព្រះយេស៊ូវអើយ ដោយព្រះទ្រង់លះបង់          (ស្ទួន)
    ខំតាមរកខ្ញុំដែលបានទាសចេញពីព្រះអង្គ រងវេទនាផងនៅកាល់វ៉ារី ។

៣. ទ្រង់ត្រូវគេធ្វើគុត ព្រះយេស៊ូវអើយ អង្គទ្រង់ត្រូវជាន់ឈ្លី         (ស្ទួន)
    លោហិតហូរចុះសងថ្លៃប្រោសលោះខ្ញុំពេញទី រួចក្ស័យជីវីនៅលើឈើឆ្កាង ។

៤. ទ្រង់ស៊ូក្ស័យជួសខ្ញុំ ព្រះយេស៊ូវអើយ ដោះបាបខ្ញុំគ្រប់យ៉ាង        (ស្ទួន) 
    ព្រោះស្រឡាញ់ខ្ញុំ    ស៊ូស្លាប់ជំនួសជាភស្ដុតាង 
    ឈាមទ្រង់លុបលាង  ឱ្យខ្ញុំបរិសុទ្ធ ។