Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មិនស្គាល់ - ទំនុកខ្មែរបរិសុទ្ធ
១- ចិត្តរបស់ខ្ញុំបានផ្លាស់ប្រែ ដោយព្រះគ្រីស្តកែគ្រប់សណ្ឋាន ពេលទ្រង់សណ្ឋិតអឺយចិត្តស្រាកស្រាន្ត គឺព្រះវិញ្ញាណទ្រង់ដឹកនាំ។
២- ខ្ញុំលែងដើរខុសផ្លូវទៀតហើយ ផ្លូវចាស់ល្វឹងល្វើយវៀចមិនចំ ខ្ញុំអាចជៀសផុតដោយសារទ្រង់នាំ អាចស៊ូទ្រទ្រាំ ប្តូរជីវិត។
៣- ចិត្តថ្មីសង្ឃឹមមានអំណរ មានក្តីស្មោះស ស្រឡាញ់ពិត លែងមានសង្ស័យនៅក្នុងគំនិត ថាទ្រង់មិនពិតជាព្រះទៀត។
៤- មានពន្លឺច្បាស់នៅក្នុងទ្រង បំភ្លឺខ្ញុំផងមិនដែលឃ្លាត កំចាត់ងងឹតលែងឲ្យនៅបៀត ឲ្យខ្ញុំខ្មីឃ្មាតដើរតាមទ្រង។
៥- ដោយទ្រង់សណ្ឋិតចិត្តស្រឡះ ឋានសួគ៏ឃើញច្បាស់ល្អត្រចង់ ផ្លូវរៀបចំស្រេចនៅក្នុងព្រះអង្គ ជួយខ្ញុំឲ្យឆ្លងច្រកក្តីស្លាប់។